រចនាបទសំបូរព្រៃគុក STYLE DE SAMBOR PREIKUK
Posted by Unknown
Posted on 11:59 PM
with No comments
រចនាបទសំបូរព្រៃគុក
STYLE DE SAMBOR PREIKUK
រចកាលឥសានវរ្ម័នទី១(៦១៦-៦៣៥)ដើមសតវត្សទី៧
ប្រាសាទសំខាន់គឺប្រាសាទសំបូរព្រៃគុគ”ក្រុមខាងជើង និង
ក្រុមខាង ត្បូង”។
Ø ក្បាច់ផ្តែ: ភាគច្រើនមានរូបសត្វមករ
នៅអមសងខាងបែរមុខចូលក្នង។
រូបមករទាំងនោះខ្ចាក់ ឬ លេបខ្សែបន្ទាត់ធ្នូ “Arc” នៅលើក្បាច់បន្ទាត់ធ្នូរនេះមានឆ្លាក់ត្បូង
ឬមេដាយ ដែលក្នុងនោះមានឆ្លាក់រូបមនុស្ស ។
ជួនកាលគេឃើញមានមនុស្សជិះលើមករនោះ ។
នៅពីក្រោមខ្សែក្បាច់បន្ទាត់ធ្នូមានលំអរដោយរំយោល និង កំរងមាលា ។
ឆ្លាស់គ្នារំលេចដោយស្លឹកឈើ ។ ពីក្រោមរូបមករមានចម្លាក់រូបក្បាលសសរ
ពីលើចម្លាក់ក្បាលសសរ មានរូបមេដាយ ឬស្លឹកឈើលំអរ។ ផ្តែខ្លះមានឆ្លាក់រឿងរ៉ាវផ្សេងៗ
នៅពីក្រោមបន្ទាត់ធ្នូ។
Ø
សសរពេជ្រ: មានរាងមូលបន្តោយតួសសរមិនសូវមានចម្លាក់ទេ
ក្បាលសសរមានវណ្ឌ័នដូចចិញ្ជៀន ប្រកបដោយចម្លាក់ ពីក្រោមក្បាលសសរខ្សែក្បាច់ក៏មានរំយោល
និងកំរងដែរ ។
Ø
សសរផ្អោប : សសរផ្អោបមិនមានចម្លាក់ទេ ។
ផ្ទៃកណ្តាលនៃជញ្ជាំងខាងក្រៅ ចន្លោះសសរផ្អោប មានលំអរដោយរូបប្រាសាទតូចៗ
ឬវិមានអណ្តែត។ នៅសម្បូរព្រៃគុគក្រុមខាងត្បូង និងខាងជើងមានតួប៉មប្រាសាទខ្លះ
សង់ជា៨ជ្រុង កំពែងប្រាសាទសំបូរក្រុមខាងត្បូង មានចម្លាក់រូបមេដាយធំៗ ។
0 comments:
Post a Comment